Saturday, June 18, 2016

កូន​ស្រី​បង្កើត​របស់​ លោកស្រីអានយេលីណា យូលី ​ម្នាក់​កំពុង​ប្រឹង​រៀន​​ភាសា​ខ្មែរ​ដោយ​ខ្លួន​ឯង




  កំពូល​តារា​សម្ដែង​អាមេរិក  លោកស្រីអានយេលីណា យូលី បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​ទាំង​៦​របស់​​នាង​​ កំពុង​រៀន​ភាសា​៧​ផ្សេង​ៗ​គ្នា​​ក្នុង​ចំណោម​ម្នាក់​ៗ ដូច​ជា ភាសា ខ្មែរ អារ៉ាប រុស្សី​និង​​ភាសា​គ។


    តារា​ស្រី​វ័យ​៤១​ឆ្នាំ​បាន​ចូលរួម​ជា​ភ្ញៀវ​​ពិសេស​ក្នុង​កម្មវិធី​វិទ្យុ “Woman’s Hour Takeover” និង​បាន​ប្រាប់​​រឿងរ៉ាវ​ខ្លះ​ទាក់ទិន​នឹង​កូន​ទាំង​៦​ថា គ្មាន​កូន​ណា​ម្នាក់​​មាន​ចំណាប់​អារម្មណ៍​ខាង​សម្ដែង​សោះ ប៉ុន្តែ​ពួក​គេ​មាន​ចំណង់ចំណូលចិត្ត​រឿង​ភាសា​​ទៅវិញ។

   ភរិយា​របស់ លោកប្រាដ ពីត បញ្ជាក់​ថា​៖”​ខ្ញុំ​បាន​សួរ​ពួក​គេ​ថា តើ​ភាសា​អ្វី​ដែល​ពូក​គេ​ចង់​រៀន​ដោយ​ខ្លួន​ឯង? ដោយ Shiloh កូន​បង្កើត​របស់​ខ្ញុំ​​កំពុង​​រៀនភាសា​ខ្មែរ ដែល​ជា​ភាសា​របស់​ប្រជាជន​កម្ពុជា, ប៉ាក់កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ភាសា​វៀតណាម, Maddox បន្ត​ចាប់​យក​ភាសា​អាល្លឺម៉ង់​និង​រុស្សី, សាហារា រៀន​និយាយ​បារាំង​, រៀតណាមរៀន​ភាសា​អារ៉ាប​និង Knox ​កំពុង​រៀង​ភាសា​គ”។

   ដោយ​ឡែក​ចំពោះ កូនប្រុស​ច្បង Maddox ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា អាច​និយាយ​បាន​ដល់​ទៅ៥​ភាសា​បើ​គិត​ទាំង​ភាសា​ពីរ​ថ្មី​ដែល​គេ​កំពុង​រៀន​ខាង​លើ ក្នុង​នោះ​រួម​មាន​ភាសា​អង់គ្លេស បារាំង ខ្មែរ អាល្លឺម៉ង់​និង​រុស្ស៊ី ៕


      និង http://news.sabay.com.kh/article/743598

2 comments:

Unknown said...

សូមសរសេរឈោ្មះរបស់អ្នកទាំងនោះជាភាសាខ្មែរផង

Albeiro Rodas said...

Angelina Jolie you can write លោកស្រីអានយេលីណា យូលី
Here a confusion: "ភរិយា​របស់ ​Brad Pitt បញ្ជាក់​ថា" Brad Pitt is the husband of Jolie. So I guess you should write "លោកប្រាដ ពីត"

Post a Comment