កំពូលតារាសម្ដែងអាមេរិក លោកស្រីអានយេលីណា យូលី បានប្រាប់ឲ្យដឹងថា កូនទាំង៦របស់នាង កំពុងរៀនភាសា៧ផ្សេងៗគ្នាក្នុងចំណោមម្នាក់ៗ ដូចជា ភាសា ខ្មែរ អារ៉ាប រុស្សីនិងភាសាគ។
តារាស្រីវ័យ៤១ឆ្នាំបានចូលរួមជាភ្ញៀវពិសេសក្នុងកម្មវិធីវិទ្យុ “Woman’s Hour Takeover” និងបានប្រាប់រឿងរ៉ាវខ្លះទាក់ទិននឹងកូនទាំង៦ថា គ្មានកូនណាម្នាក់មានចំណាប់អារម្មណ៍ខាងសម្ដែងសោះ ប៉ុន្តែពួកគេមានចំណង់ចំណូលចិត្តរឿងភាសាទៅវិញ។
ភរិយារបស់ លោកប្រាដ ពីត បញ្ជាក់ថា៖”ខ្ញុំបានសួរពួកគេថា តើភាសាអ្វីដែលពូកគេចង់រៀនដោយខ្លួនឯង? ដោយ Shiloh កូនបង្កើតរបស់ខ្ញុំកំពុងរៀនភាសាខ្មែរ ដែលជាភាសារបស់ប្រជាជនកម្ពុជា, ប៉ាក់កំពុងយកចិត្តទុកដាក់លើភាសាវៀតណាម, Maddox បន្តចាប់យកភាសាអាល្លឺម៉ង់និងរុស្សី, សាហារា រៀននិយាយបារាំង, រៀតណាមរៀនភាសាអារ៉ាបនិង Knox កំពុងរៀងភាសាគ”។
ដោយឡែកចំពោះ កូនប្រុសច្បង Maddox ដែលមានដើមកំណើតនៅកម្ពុជា អាចនិយាយបានដល់ទៅ៥ភាសាបើគិតទាំងភាសាពីរថ្មីដែលគេកំពុងរៀនខាងលើ ក្នុងនោះរួមមានភាសាអង់គ្លេស បារាំង ខ្មែរ អាល្លឺម៉ង់និងរុស្ស៊ី ៕
និង http://news.sabay.com.kh/article/743598
2 comments:
សូមសរសេរឈោ្មះរបស់អ្នកទាំងនោះជាភាសាខ្មែរផង
Angelina Jolie you can write លោកស្រីអានយេលីណា យូលី
Here a confusion: "ភរិយារបស់ Brad Pitt បញ្ជាក់ថា" Brad Pitt is the husband of Jolie. So I guess you should write "លោកប្រាដ ពីត"
Post a Comment